នៅថ្ងៃ ព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ ២០១២ នេះ គេហទំព័រ BBC បានចុះផ្សាយថា លោក Branislav Milinkovic ដែលជាឯកអគ្គរដ្ឋទូត Serbia បានធ្វើអត្តឃាតលោតពី លើអគារទីលាន ចតរថយន្ត កម្ពស់១០ម៉ែត្រ ស្លាប់ភ្លាមៗ ខណៈធ្វើដំណើរ ចូលរួមក្នុងកិច្ចប្រជុំ ។
លោក Branislav Milinkovic មានវ័យ ៥២ឆ្នាំ ត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត Serbia ប្រចាំការនៅអង្គការ ណាតូ នៅក្នុងឆ្នាំ ២០០៩។ ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី៥ ខែធ្នូ ម្សិលមិញនេះ ខណៈលោក Branislav Milinkovic ធ្វើដំណើរចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសជាសមាជិក ណាតូ មកទល់ពេលនេះសមត្ថកិច្ច មិនបញ្ជាក់ពីមូលច្បាស់លាស់នៃការធ្វើអត្តឃាតនេះឡើយ៕
មតិយោបល់