ព័ត៌មានជាតិ

រថយន្តកាមរីហាយប្រីច XLEមួយគ្រឿង ចតលើចញ្ចើមផ្លូវត្រូវបានម៉ូតូមកបុកពីក្រោយលាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់បាក់ជើងម្ខាង!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាមរីXLEមួយគ្រឿង បានឈប់ចតនៅលើចញ្ចើមផ្លូវ ក៏ត្រូវបានម៉ូតូមួយMSXមួយគឿង បុកពីក្រោយបណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើងស្តាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ លក់រថយន្ត) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីហាយប្រីត XLE ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-1251 បានអែបចតនៅលើចញ្ជើមផ្លូវស្រាប់តែមានម៉ូតូMSX ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1FZ-4037 បើកតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកគូថរថយន្តដែរចតនៅចិញ្ចើមផ្លូវនោះពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសដែលជាម្ចាស់ម៉ូតូនោះរងរបួសបាក់ជើងស្តាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ រីឯរថយន្តរងការខូចខាតផ្នែកខាងក្រោយធ្លាក់កាងរថយន្ត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់