ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយ (មេតាណុល) ទឹកក្រូចចម្រុះ នំកូនក្មេង ដំណាប់ខ្នុរ ស្ករគ្រាប់ ហួសកាលបរិច្ឆេទប្រើប្រាស់ ជាច្រើនត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ធ្វើការដកហូត

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការពារប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាម៉ាត ឱសថស្ថាន និងគេហដ្ឋានលក់ទំនិញក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ៥២.៤៩គីឡូក្រាម រួមមាន៖
– អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ១២ដប ស្មើនឹង ៦លីត្រ
– ម្សៅកាហ្វេ ចំនួន ០៦កញ្ចប់ ស្មើនឹង ០.៩១គីឡូក្រាម
– ម្សៅមីឡូ ចំនួន ០២កញ្ចប់ ស្មើនឹង ២គីឡូក្រាម
– ទឹកក្រូចចម្រុះ ចំនួន ២៩ដប ស្មើនឹង ៣៦.២៥លីត្រ
– នំកូនក្មេង ចំនួន ១៦កញ្ចប់ ស្មើនឹង ២.៤៧គីឡូក្រាម
– ដំណាប់ខ្នុរ ចំនួន ៧កញ្ចប់ ស្មើនឹង ០.៧គីឡូក្រាម
– ស្ករគ្រាប់ ចំនួន ២០កញ្ចប់ ស្មើនឹង ៤.១៦គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី។

 

មតិយោបល់