កណ្ដាលៈ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពស្ត្រីម្នាក់ អណ្តែតទឹក ត្រង់ចំណុចក្នុងទឹកបឹង ស្ថិតនៅក្នុង ភូមិថ្មី ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ គន ស្រ៊ន ភេទ ស្រី អាយុ ៧៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ( មានជំងឺសរសៃប្រសាទ) មានទីលំនៅៗ ភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
តាមការបញ្ជាក់ពីឈ្មោះ គន ស្រ៊ុន ភេទ ស្រី អាយុ ៦០ ឆ្នាំត្រូវជាប្អូន ជនរងគ្រោះ បានឲ្យដឹងថា កន្លងមកជន រងគ្រោះមានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយ ដោយជនរងគ្រោះតែងតែដើរចេញពីផ្ទះជារៀងរាល់ថ្ងៃ ជួនត្រឡប់មកផ្ទះវិញ ហើយពេលខ្លះ អាចដើរបាត់ពីរថ្ងៃទៅបីថ្ងៃ ទើបមកផ្ទះវិញក៏មាន ។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះបានដើរចេញពីផ្ទះ បាត់មិនឃើញត្រឡប់មកផ្ទះវិញ គាត់ជាប្អូន ក៏បានចាត់ចែងកូន ក្មួយ ឲ្យចេញដើរកជនរងគ្រោះគ្រប់ទីកន្លែង តែរកមិនឃើញ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១រសៀល ទើបគាត់ជាប្អូនជនរងគ្រោះ ទទួលបានព័ត៌មានពីសមត្ថកិច្ចថា៖ មានសាកសពអណ្តែតទឹក នៅក្នុងទឹកបឹងខាងជើងវត្តទួលព្រះរាជា ស្ថិតក្នុងឃុំពោធិបាន ទើបគាត់ចាត់ចែងឲ្យកូន ក្មួយទៅមើលក៏ស្គាល់ថា សពនោះពិតជាជនរងគ្រោះពិតប្រាកដមែន។
ដោយសមត្ថកិច្ចពិនិត្យសពជនរងគ្រោះ ឃើញថា មានសភាពហើម រលួយ របកស្បែក ពិបាកក្នុងការពិនិត្យ តាមការពិនិត្យ ឆ្អឹង អវៈ យុវៈឆ្អឹងលលាដ៍ក្បាល ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ទ្បើយ ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់