ព័ត៌មានជាតិ

Giroud នឹងផ្ទេរទៅចូលរួម AC Milan ក្នុងតម្លៃត្រឹមតែ២លានអ៊ឺរ៉ូ

 

កីឡាករខ្សែប្រយុទ្ធបារាំង Olivier Giroud មកដល់ពេលនេះហាក់ដូចជាមានជម្រើសមួយចុងក្រោយហើយសម្រាប់ការចាកចេញពីទឹកដីStamford Bridge ទៅរួមរស់ជាមួយនឹងក្លឹបយក្សអ៊ីតាលី AC Milan។

ក្នុងនោះផងដែរ The Goal ក៏បានសរសេរដែរជាការដោះដូរគ្នាក្លឹបតោខៀវ Chelsea ក៏បានបើកឱកាសសាជាថ្មីសម្រាប់ឲ្យ AC Milan អាចធ្វើការចុះកុងត្រាខ្ចីជើងកីឡាករ Tiemoue Bakayokoសាជាថ្មីដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថាកិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរគឺដូចជាមិនមានអ្វីប្រែប្រួលនោះទេពីព្រោះថាកុងត្រាដែលមានតម្លៃខ្លួនកីឡាករផងគឺបានសម្រេចរួចទៅហើយដោយ Giroud នឹងត្រូវផ្ទេរទៅ San Siro ក្នុងតម្លៃត្រឹមតែ២លានអ៊ឺរ៉ូប៉ុណ្ណោះ៕

 

មតិយោបល់