ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៣តុលា ស្លាប់ ៧នាក់ របួសធ្ងន់ ៨នាក់

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ( យប់២លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ប្រុស) រងរបួសធ្ងន់ ៨នាក់ (ស្រី២ ) និងរងរបួសស្រាលគ្មាន។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៥គ្រឿង រួមមាន ម៉ូតូ ចំនួន ៧គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង , រថយន្តធុនធំ ៦គ្រឿង និងយានផ្សេងៗ ចំនួន ០គ្រឿង, ថ្មើរជើង ០នាក់ , កង់ ០គ្រឿង ។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក (ស្លាប់២នាក់), ស្រវឹង ១លើក (ស្លាប់៣នាក់) , ងងុយដេក ១លើក, មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់) , ប្រជែង ២លើក (ស្លាប់២នាក់) , ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ ( យប់២នាក់ )។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក និងផ្លូវខេត្ត-ក្រុង ចំនួន ១លើក , ផ្លូវលំ ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក និងរថយន្តធុនតូច ១លើក, រថយន្តធុនធំ ៥លើក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន កំពង់ស្ពឺ ១លើក ស្លាប់៣នាក់ , បាត់ដំបង ២លើក ស្លាប់ ២នាក់ របួស ២នាក់ និង ខេត្តកណ្តាល ១លើក ស្លាប់២នាក់។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,០៣៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៥៨៨គ្រឿង និងពិន័យសរុប ចំនួន ១,៤៤៨គ្រឿង៕

photo_2016-10-23_22-00-05photo_2016-10-23_22-00-03photo_2016-10-23_22-00-01photo_2016-10-23_21-59-59photo_2016-10-23_07-33-26photo_2016-10-23_07-33-30photo_2016-10-23_07-33-30-2

មតិយោបល់