ព័ត៌មានជាតិ

សមត្ថកិច្ចស្ទាក់ចាប់បានសាច់មាន់ ស្លាបមាន់ ជើងមាន់ ឆ្អឹងមាន់ និងនំចម្រុះខូចគុណភាព​ដែលបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើដុតកម្ទេចចោល

បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ៍អូររំដួល នៅថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យទំនិញ នាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍អូររំដួលដោយស្ទាក់ ចាប់បាននូវ៖
– សាច់មាន់ ស្លាបមាន់ ជើងមាន់ ឆ្អឹងមាន់ ខូចគុណភាព= ១,០៥៥ គីឡូក្រាម
– នំខូចគុណភាពចម្រុះ= ៥០ គីឡូក្រាម ដែលបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើ ដោយបានយកទៅដុតកម្ទេចចោល នៅថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០១៨ ដោយមាន ការចូលរួមពីលោកអភិបាលរងស្រុកភ្នំព្រឹក និងគ្រប់ស្ថាប័នរួមមាន គយ ប៉ូលិស និងស្នាក់ការ ៕

មតិយោបល់