លោក Herbert Chavez ព្រោះតែចង់ប្រែកក្លាយខ្លួនគាត់ ឲ្យទៅជា ស៊ុបភើមែន គឺបានចំណាយពេលអស់១៦ឆ្នាំក្នុងការវះកាត់កែសម្ផស្ស ហើយលោក Herbert Chavez មានអាយុ ៣៥ឆ្នាំ រស់នៅទីក្រុង Calamba ប្រទេសភីលីពីន បានធ្វើការវះកាត់ កែសម្ផស្សជាច្រើនកន្លែង ដូចជាច្រមុះ ធ្វើឲ្យស្បែកស បបូរមាត់ ចង្ការ សាច់ដុំខ្លួន និងក្បាលពោះជាដើម ដើម្បីឲ្យខ្លួន របស់គេ ដូចបេះបិត ទៅនឹង វីរៈបុរស របស់គាត់ Clarke Kent (Superman) ។
ក្នុងការវះកាត់រយៈពេល ១៦ឆ្នាំនេះ គាត់ចំណាយប្រាក់អស់ជាង ៣០០,០០០ ប៉េសូ ស្មើនឹង ៦,៧០០ដុល្លារអាមេរិកនៅប្រទេសភីលីពីន ហើយលោក Herbert បានប្រាប់អ្នកសារព័ត៌មានថា គាត់មានអារម្មណ៍ថាគាត់ដូចជា វីរៈបុរស Superman អញ្ចឹង នៅពេលដែលគាត់ស្លៀកពាក់សំលៀកបំពាក់ Superman គ្រាន់តែគាត់មិនអាចជួយសង្គ្រោះពិភពលោកបាន បំពេញក្តីសុបិន្តពីកុមារភាព និងជួយដល់ក្មេងៗជាច្រើន ដែលចង់ជួបនូវ Superman ពិតៗដូចជារូបគេ ។ តើនេះវាជារឿងគួរឲ្យអស់សំណើចឬក៏យ៉ាងណា?
មតិយោបល់