ព័ត៌មានជាតិ

ស្រី្តជាម្ចាស់ហាង «ច័ន្ទ សាឡន» ម្នាក់ បង្កហិង្សា បណ្តាលឲ្យនារីម្នាក់រងរបួសជាច្រើនកន្លែង

ភ្នំពេញ: ករណីហិង្សារមួយ ដែលបណ្តាលឲ្យរងរបួស ទាំងសងខាង បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយផ្សារវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីភាគី(ក) ដែលមានឈ្មោះ ចាន់ ថា មុខរបរកម្មការនៅរោងចក្រ ស្នាក់នៅភូមិកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ រូបខ្លួនធ្លាប់ធ្វើការ នៅកន្លែងកើតហេតុ ហើយបានឈប់តាំងពីយូរណាស់មកហើយ ពេលកន្លងមកក៏ធ្លាប់ទាក់ទងគ្នា តាមទូរស័ព្ទ តែមិនដែលចុះសម្រុងគ្នានោះទេ រហូតមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះ បានដើរកាត់កន្លែងជនបង្ក ដែលមានឈ្មោះ (ភាគីខ) ឡុញ ចន្នី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរជាងអ៊ុតសក់ ម្ចាស់ហាង ច័ន្ទ សាឡន ពេលនោះម្ចាស់ហាង បានហាវជនរងគ្រោះឲ្យចូលក្នុង រួចនិយាយគ្នាក៏ទាក់ពាក្យសម្តីគ្នា ទើបជនបង្កម្ចាស់ហាង បានទះកំផ្លៀង ជនរងគ្រោះ រួចយកកន្រ្តៃមកចាក់ បណ្តាលឲ្យរងរបួសជាច្រើនកន្លែង ក៏មានការតដៃគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះឃាត់ខ្លួន យកមកសាកសួរនៅប៉ុស្តិ៍នគរបាលតែម្តង៕

មតិយោបល់