ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរ៉ឺម៉ក(កង់)លក់ការ៉េម បើកបរក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើង នៅលើផ្លូវជាតិលេខ៦៨
ចន្លោះបង្គោលគីឡូមែត្រលេខ៧៧-៧៨ ស្ថិតនៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់បុរសម្នាក់។
រថយន្តម៉ាក កាមរីបាឡែន ពណ៌ស គ្មានស្លាកលេខ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីត្បូងទៅជើង។ វំណែកអ្នកជិះរ៉ឺម៉កការ៉ែមឈ្មោះ ប៉ាន់ វ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់ការ៉ែម រស់នៅភូមិ ភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ)ជិះក្នុងទិសដៅពីជើងទៅត្បូង។
ចំពោះករណី កម្លាំងជំនាញអធិការដ្ឋានក្រុងសំរោងបានធ្វើកាវាស់វែងរួចហើយបានយកវត្ថុតាងទាំងសងខាងទៅរក្សាទុកនៅអធិការដ្ឋាននគរបានក្រុងសំរោង។
មូលហេតុ រថយន្តបើកល្បឿនលឿនត្រង់ផ្លូវកោង។
សាកសពបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់