ព័ត៌មានជាតិ

ម្ចាស់យំស្ទើខ្សោះខ្លួន! បន្ទាប់អគ្គីភ័យលេបត្របាក់ផ្ទះ២ខ្នងខ្ទេចទាំងស្រុង នៅស្រុកកំពង់សៀម

កំពង់ចាម: មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ០២ ខ្នងបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ០៣និង០០ នាទីរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ ទីតាំងនៅចំនុចភូមិស្វាយជ្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ដោយជនរងគ្រោះទី១.ឈ្មោះ ហេង អ៊ាន សមាជិកក្នុងគ្រួសារ ០៦ នាក់ ស្រី ០២ នាក់ ផ្ទះឈើប្រក់ក្បឿងទំហំ ៨,៣ម ជម្រៅ ១៦ ម៉ែត្រ ។
ទី២. ម្ចាស់ផ្ទះឈ្មោះ កែវ ណារិន ប្រពន្ធឈ្មោះ ញ៉ិប ឆេងហ៊ន់ សមាជិកក្នុងគ្រួសារ ០៦ នាក់ ស្រី ០៤ នាក់ ផ្ទះឈើប្រក់ក្បឿងទំហំ ០៨ ម៉ែត្រគុណនឹង ២០ ម៉ែត្រ ។
មូលហេតុ: ឆេះដោយសារឆ្លងចរន្តអគ្គិសនី ។
ហេតុការខាងលើប្រើប្រាស់ឡានទឹកចំនួន ០៤ គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន ០៧ ឡាន
រថយន្តខេត្តចំនួន ០៣ គ្រឿងរថយន្តអធិការស្រុកកំពង់សៀមចំនួន ០១ គ្រឿង ចំណែកទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវបានឆេះអស់ទាំងស្រុង៕

 

មតិយោបល់