ភ្នំពេញៈ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដែលបានធ្វើទ្បើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ បន្ទាប់ពីសមត្ថកិច្ច បានឃាត់ខ្លួនពួកគេ ក្នុងមូលដ្ឋានខណ្ឌកន្លងមក ហើយបានបញ្ចប់និតិវិធីសួនាំរួចរាល់។
ដោយជនសង្ស័យទាំងនេះ ពិតជាមានជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ប្រាកដមែន៕
មតិយោបល់