ព័ត៌មានជាតិ

ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F6B) ដើម្បីសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យ

ភ្នំពេញ: យោងតាមផេករបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថានៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៤និង៥៧នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F6B) ដើម្បីសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យ ធ្វើការពន្លត់ភ្លើងដែលបានឆាបឆេះរោងម៉ាស៊ីនភ្លើងទីតាំងរបស់អតិថិជន ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៥និង៣៩នាទីល្ងាច ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

 

មតិយោបល់