ភ្នំពេញៈ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ ឆ្នាំមករា ឆ្នាំ២០១៩ លោក គល់ យី អធិកាខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងប៉ូលិស និងប្រជាការពារ បានចុះធ្វើរដ្ឋបាលឃាត់ខ្លួនប្រុសស្រី១៧នាក់ រួមទាំងវត្ថុតាងមួយចំនួន នៅចំណុចផ្លូវលំ ក្រុមទី០១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា កិច្ចប្រតិបត្តិការនេះ ឃាត់បានជនសង្ស័យចំនួន ១៧នាក់ ក្នុងនោះស្រី ០៤នាក់។ រួមទាំងវត្ថុតាងខាងក្រោម៖
– កាំភ្លើងខ្យល់ ០១ដើម
– គ្រាប់កាំកង់មួយប្រអប់
– ក្រាមពណ៌សថ្លាចំនួន ១៧ កញ្ចប់ ក្នុងនោះ១៦ កញ្ចប់តូច និង ០១ កញ្ចប់ធំ
– ម៉ូតូចំនួន ០៤គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1HI-9206 ម៉ាកធូដេ ពណ៌ស គ្មានស្លាកលេខម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-5742 និងម៉ាកស្មាសវី ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ កណ្តាល 1T-0045
– ទូហ្គេមបាញ់ត្រីចំនួន ០២គ្រឿង
– ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន
– ស្លាកលេខម៉ូតូ ០១សន្លឹក ភ្នំពេញ 1BM-3084 និងកង់ស្ព័រម៉ូតូ ០៤កង់។
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានផ្នែកជំនាញខណ្ឌប៉ុស្តិ៍ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់