ព័ត៌មានជាតិ

ករណីខ្យល់រលកខ្លាំង ក្រឡាប់លិចផ្ទះ១ខ្នង នៅស្រុកកំពង់ស្វាយ!

កំពង់ធំ: កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨
​មានករណីខ្យល់រលកខ្លាំងបណ្តាលឲ្យក្រឡាប់លិចផ្ទះ១ខ្នង ស្ថិតនៅ ភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ម្ចាស់ផ្ទះឈ្មោះ សុំ ពុធភេទប្រុស អាយុ ៦០ឆ្នាំ ផ្ទះទំហំ៩មx៣.៥០ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក។

ខូចខាត​សម្ភារ:ក្នុងផ្ទះទាំងស្រុងរួមមាន៖ ប្រាក់រៀលចំនួន៣៨ម៉ឺនរៀល, អង្ករចំនួន២០គីឡូក្រាម, ម៉ាស៊ីនសាំង(កាណូត)ចំនួន​១គ្រឿង, មងចំនួន៥០ដៃ,អាគុយចំនួន​២គ្រឿងនិងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ៕

មតិយោបល់