ភ្នំពេញៈ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១និង៤៥ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង បានជនសង្ស័យចំនួន០២ នាក់ នៅចំណុចផ្ទះសំណាក់ដាលី បន្ទប់លេខ៣ ផ្លូវបេតុង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន៣ ករណី និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរមាន ៖
ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃម៉ាកVIVO ពណ៌ខ្មៅ) នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ២៩៤ ក្រុមទី៤២ ភូមិទី៦ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៤និង១៥នាទី ។ ជនរងគ្រោះ ឈ្មោះ សុខ រ៉ានី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ទូរសព្ទដៃម៉ាកVIVO ពណ៌ខ្មៅ។
ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទដៃ) នៅចំណុចម្តុំស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សរា សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៣រសៀល។
ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃម៉ាកសាំសុង) នៅចំណុចម្តុំផ្សារបឹងកេងកង សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៤ល្ងាច។ ជនសង្ស័យឃាត់ខ្លួនបានទី១ឈ្មោះ ស៊ុន ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ , ទី២-ឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះដែរ វត្ថុតាងចាប់យកបានរួមមាន៖ ម៉ាកហុងដាសេ ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GY-5983 ចាប់យកពីឈ្មោះ ស៊ុន ហេង ,មួកកំណាត់ពូឡូ ពណ៌កំណាត់ ចំនួន ០១ ចាប់យកពីឈ្មោះ លី ពិសិដ្ឋ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕
មតិយោបល់