ព័ត៌មានជាតិ

ប្រា​យុទ្ធ ចាន់​អ៊ូ​ឆា គាំទ្រ​គម្រោង សាងសង់​ផ្លូវ ហាយវ៉េ របស់​ចិន មកកាន់ ទីក្រុង​បាងកក​

​រដ្ឋាភិបាល​ថៃ ក្រោម​ការដឹកនាំ​របស់​លោក ប្រា​យុទ្ធ ចាន់​អ៊ូ​ឆា បាន​ថ្លែង​ការ គាំទ្រ​ដល់​គម្រោង សាងសង់​ផ្លូវ​គមនាគមន៍ របស់​រដ្ឋាភិបាល​ចិន និង​បាន​គូសបញ្ជាក់ ដោយ​ស្ងប់ស្ងែង ចំពោះ​គម្រោង​សាង សង់​ផ្លូវ ហាយវ៉េ របស់​ចិន ភ្ជាប់​ពី​គុន​មីង ភាគខាងត្បូង​ចិន មក​កាន់​ទីក្រុង បាងកក​។​

​យោង​តាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ចេញផ្សាយ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ នេះ​ឲ្យដឹងថា នៅក្នុង​ទីក្រុង ប៉េកាំង លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អ៊ូ​ឆា និង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បានធ្វើការ ពិភាក្សា គ្នា​ស្ដីពី​គម្រោង​ផ្លូវ​ហាយវ៉េ R3A ក៏​ដូចជា​គម្រោង​ផ្លូវ​រថភ្លើង​ភ្ជាប់​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត ហើយ លោក ប្រា​យុទ្ធ បាន​និយាយថា លោក​គាំទ្រ​យ៉ាង​ពេញទំហឹង​នៅក្នុង​វត្ត​មាន​ចូលរួម​របស់​ចិន ក្នុង​វិស័យ ដឹកជញ្ជូន​នៅទីនេះ​។​ភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នា នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ២២ ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក APEC ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង​ប៉េកាង នៅថ្ងៃនេះ​។​

​ដោយឡែក​ជាមួយ​នឹង​គម្រោង​សាង សង់​នេះដែរ លោក ប្រា​យុទ្ធ បាន​និយាយថា លោក​មាន​ការកោតសរសើ​រ និង​ឲ្យ​តម្លៃ ជា​ខ្លាំង​ទៅលើ គម្រោង​នេះ ពីព្រោះ​វា​នឹង​ផ្ដល់​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ប្រវែង​ផ្លូវ​ហាយវ៉េ​មួយ​ខ្សែ​នេះ មាន​ប្រវែង ១.៨៨៧ គីឡូ​ម៉ែត ឆ្លងកាត់​ប្រទេស​ឡាវ និង​ចូល​មក​ប្រទេស​ថៃ ស្ថិតក្នុង​ខេត្ត​ឈៀង រ៉ៃ​។​សូម​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន សន្យា​ផ្ដល់​ទឹកប្រាក់​ចំនួន ៤០​ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់ បណ្ដា​ប្រទេស​អាស៊ី ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មី​មួយ ដែល​ជា​មហិច្ឆតា​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ក្នុង​មាន​ជា​អ្នកដឹកនាំ​ក្នុង​តំបន់៕
Chan ocha

មតិយោបល់