Post News Media ព័ត៌មានជាតិ រថយន្តធុនត្រា...

រថយន្តធុនត្រាស្លាកលេខ ​ភ្នំពេញ 2R-3757 ពន្លះម៉ូតូសង់ បណ្តាលឲ្យមនុស្សចាស់ក្មេង៤នាក់របួស

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក ​ធុនត្រា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ​ភ្នំពេញ 2R-3757 បានបុកជាមួយម៉ូតូ​ហុងដា​សេ១២៥​ ពណ៌ខ្មៅ​ ស្លាក​លេខ ព្រះសីហនុ​ 1C-9450 ដែលកំពុងជិះឌុបគ្នា៤នាក់ពេញទំហឹង បណ្តាលឲ្យក្មេងអាយុ៤ឆ្នាំនិងយុវជនវ័យ ១៧ឆ្នាំ រងរបួសធ្ងន់ ចំណែកផ្សេងទៀតរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិចាំស្រី​ ឃុំកំពង់សិលា​ ស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ​។

សូមបញ្ជាក់ថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាងម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

Loading...