Post News Media ព័ត៌មានជាតិ កំពុងតែលួចកាច...

កំពុងតែលួចកាច់.កម៉ូតូមិនបានផង ត្រូវសម្ថតកិច្ចចាប់វាយខ្នោះបាត់!..

ភ្នំពេញ: កាលពីវេលាម៉ោង១​រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាច់សោ.កម៉ូតូ នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចាន់ ​ពៅ​​ ភេទប្រុស​ អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មាន​ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះជួល​ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ក្នុងនោះសកហូតវត្ថុតាង​បាន៖ សោខ្សៀលេខ៨ចំនួន​១ និងដែកចុងស្រួចកែច្នៃសម្រាប់​កាត់សោ.កម៉ូតូចំនួន១។

បច្ចុប្បន្នជនសង្ស័យត្រូវនគរបាលប៉ុស្តិ៍នាំខ្លួនយកមកសួរនាំ និងកសាងសុំណុំរឿងបញ្ជូនបន្ត​ឲ្យផ្នែកជំនាញដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Loading...