ភ្នំពេញៈ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បឹងត្របែក បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រ Executive Master of International Business Law របស់សាកលវិទ្យាល័យ Libre de Bruxelles ជូនដល់និស្សិតខ្មែរចំនួន១៤នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដោយពិធីនេះធ្វើឡើងក្រោមការរៀបចំសហការរវាង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សហការជាមួយសាកលវិទ្យាល័យ Libre de Bruxelles នៅប្រទេសប៊ែលហ្ស៊ិក។
សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ដល់ការសិក្សារបស់សិស្សនិស្សិតនៅកម្ពុជា ឲ្យមានការយល់ដឹងកាន់តែខ្ពស់ និងប្រកបដោយភាពជោគជ័យក្នុងសង្គមជាតិ ហើយកម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់ដល់ក្រសួងអប់រំ យុវជន និងកីឡា, សាកលវិទ្យាធិការសាស្រ្តាចារ្យនៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់នៃសាកលវិទ្យាធិការនិងសាស្ត្រាចារ្យមកពីប្រទេស ប៊ែលហ្ស៊ិក ផងដែរ ដែលមានគ្រូជំនាញៗជាច្រើនរូប ខិតខំបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ជាពិសេសថែមទាំងមានគ្រូជំនាញៗមកពីប្រទេសប៊ែលហ្ស៊ិកផ្ទាល់ ដើម្បីមកបង្ហាត់បង្រៀនដល់និស្សិតកម្ពុជា ក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយបង្រៀនប្អូនៗនិស្សិតទាំងអស់ ឲ្យក្លាយខ្លួនទៅជាធនធានមនុស្សយ៉ាងពិតប្រាកដសម្រាប់ប្រទេសជាតិ និងប្រកបទៅដោយសមត្ថភាព និងជំនាញដ៏ត្រឹមត្រូវសម្រាប់អាជីព ក្នុងការប្រកួតប្រជែងការទីផ្សារការងារក្នុងប្រទេសផងដែរ៕
មតិយោបល់