ព័ត៌មានជាតិ

រថយន្ដ​FUZO ប៉ះជាមួយ​រថយន្ត​NISSAN​​ទេសចរណ៍ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ!

កំពង់ស្ពឺ: កាលពី​​វេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅលើផ្លូវជាតិ​លេខ៤ ចន្លោះគីឡូម៉ែត្រ​​១០៣-​​១០៤ ភូមិទី៦ ឃុំត្រែង​ត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។

បង្ក​ឡើង​​ដោយរថយន្ត​មួយគ្រឿង​ ម៉ាក​ FUZO​ ពណ៌ទឹកប្រាក់​ ស្លាកលេខ​ភ្នំពេញ​ 3C-1384​ អ្នកបើកបរមិនស្គាល់​ឈ្មោះ​(ចុះរត់គេចខ្លួន)​ មកពីទិសខាងកើតទៅ​ទិសខាងលិច​ លុះមកដល់ចំណុចខាងលើបានបុកពីក្រោយ​រថយន្តមួយគ្រឿងម៉ាកនីសាន់​ ពណ៌ទឹកមាស​ ស្លាកលេខ​ ភ្នំពេញ​2AJ-5544​ បើកបរដោយឈ្មោះ ប៊ុន សារ៉ុន​ ភេទ​ប្រុស​ អាយុ​៦០ឆ្នាំ​ មានទីលំនៅមណ្ឌល​ ៤ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ (រថយន្តខូចឈប់នៅលើចិញ្ចើមថ្នល់កៅស៊ូ)​ បណ្តាលឲ្យអ្នក​បើកបររថយន្តនីសាន់​ រងរបួស​ស្រាល ចំណែក​រថយន្តខូចខាតធ្ងន់ រថយន្ត​ FUZO ខូចខាតស្រាល។

បច្ចុប្បន្ន​ជំនាញ​ចរាចរណ៍​ បាន​ចុះវាស់វែងនិងយក​មធ្យោបាយបង្កទាំង២គ្រឿងមកទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​ រង់ចាំ​ចំណាត់ការ​ដោះស្រាយ​ តាមនីតិវិធី៕

មតិយោបល់