Post News Media ព័ត៌មានជាតិ សាហាវណាស់ ឃាត...

សាហាវណាស់ ឃាតកដៃឆៅ បាញ់ប្រហារបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងខណ្ឌទួលគោក

ភ្នំពេញ: បុរសបែកថ្នាំម្នាក់ ត្រូវបានឃាតកមិនស្គាល់មុខ បាញ់សម្លាប់យ៉ាងព្រៃផ្សៃស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័ម ដែលហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃ ទី២៣ ខែកញ្ញាឆ្នាំ២០១៨ នៅចំណុចមុខតូបលេខA6 ផ្សារនាគមាស ផ្លូវ២៣៤ ស្ថិតក្នុង សង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ធី ធូ ភេទប្រុសអាយុ២៨ ឆ្នាំមុខរបបកម្មករ មានស្រុកកំណើរនៅភូមិគោកដណ្តែក ឃុំ គោកសណ្ដែក ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីក្រុមកម្មកអូសរទេះនៅផ្សារនាគមាស បានឲ្យដឹងថា មុនពេលកើតហេតុមួយថ្ងៃ ជនរងគ្រោះ បានទៅអុកឡុកផ្ទះគេ ហើយត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ប្រគល់ឲ្យទៅខាងសង្គមកិច្ចយក ទៅអប់រំកែប្រែ ។ ពួកគាត់បានបន្តទៀតថា លុះព្រឹកថ្ងៃ កើតហេតុ គេឃើញជនរងអង្គុយ នៅចំណុចកើតហេតុ តែមិនដឹងថា មានរឿងអ្វីនោះទេ ស្រាប់តែមានជនសង្ស័យម្នាក់ ដើរមកហើយដកកាំភ្លើងខ្ លីមិនស្គាល់ម៉ាកបាញ់ចំនួន៤គ្រាប់ បណ្ដាលឲ្យបុរសរងគ្រោះដួលស្លាប់ នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មភ្លាមៗ ខណ:ជន សង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងទៅជំនាញ ចុះរៀបចំដឹកសពជនរងគ្រោះ មកវត្តស្ទឹងមានជ័យ ដើម្បីធ្វើកំណត់ហេតុ និងកោសល្យវិច័យកំណត់មុខសញ្ញា ស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕

Loading...