កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា នេះ ក្រុមហ៊ុនជីហូឡង់ OCI N.V បានចេញសេចក្តីប្រកាស កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះថា នឹងមានគម្រោងសាងសង់រោងចក្រ ផលិតមេតាណុល ដ៏ធំមួយ លើទឹកដីអាមេរិក ដែលត្រូវបានគេជឿជាក់ថា កំពុងខ្វះខាត់ សារធាតុមេតាណុល ប្រមាណជា ៥ លានតោន។
គម្រោង រោងចក្រនេះនឹងត្រូវបានសាងសង់ឡើង នៅ Beaumont ដោយមានចម្ងាយ ៤៨ គីឡូម៉ែត្រពី ឈូងសមុទ្រមិកស៊ិក ដោយតម្លៃប៉ាន់ប្រមាណដែលត្រូវចំណាយច្រើនជាង ១លានដុល្លារ ហើយវានឹងផលិតបាន 1,75 លាន តោន ក្នុងមួយឆ្នាំ ។នេះបើយោងតាមរបាយការណ៍នៅលើគេហទំព័រ Chronicile និងកាសែតអង់គ្លេស។
ក្រៅពីគម្រោងសាសសង់រោងចក្រផលិតមេតាណុលដ៏ធំនេះ ក៏មានរោងចក្រនៅ ទីក្រុង Beaumont នេះដែរ ដោយអាចផលិត បានមេតាណុល 730.000 តោន ក្នុងមួយឆ្នាំ ដែលស្មើនិង ៨០ ភាគជាមួយនឹងមេតាណុល ដែលកំពុងដំណើរការនៅលើទីផ្សារអាមេរិក ។សម្រាប់គម្រោងនេះដែរត្រូវបានទិញ និងរៀបចំជាង ២ ឆ្នាំហើយ ដោយកំពុងតែពង្រីកបន្ថែម។
តាមប្រភពព័ត៌មាន Nassef Sawiris បានចុះផ្សាយឲ្យដឹងថា ប្រធានប្រតិបត្តិ ក្រុមហ៊ុនហូឡង់នេះ មានគម្រោងផលិតមេតាណុល ថ្មី ដែលនឹងត្រូវធ្វើឡើងនៅ ទីក្រុងBeaumont និងផ្តល់ការងារឲ្យមនុស្សធ្វើជាង ២៤០ នាក់ ដោយចាប់ផ្តើមផលិតនៅឆ្នាំ ២០១៦។
ក្រុមហ៊ុនផលិតជី OCI N.V មានបុគ្គលិក ៧៥,០០០ នាក់ ដែលមកពី ៣៥ ប្រទេស និងក្នុងតំបន់ ។ដោយថ្មីៗនេះដែរក៏បានសាងសង់ រោងចក្រជីអាសូត អស់ទំហំទឹកប្រាក់ ១,៨ លានពាន់ដុល្លារ ក្នុងរដ្ឋ ឡូវ៉ា សហរដ្ឋអាមេរិក៕
មតិយោបល់