ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៏មួយ ដោយរថយន្តម៉ាកស៊ីអវីមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចេញពីជួរមួយកង់ រីឯរថយន្តបាក់ក្រឡេកង់ខាងមុខ ទៅមុខលែងរួច ។
ហេតុការណ៏នេះ កើតឡើងការពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស កែងផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកហុងដាស៊ីអវី ពណ៌ទឹកបិច មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2F-5598 បើកតាមបណ្តោយផ្លូព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿ់នលឿន សង្ស័យស្រវឹង ក៏បានរ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតមួយកង់ រីឯរថយន្តវិញបាក់ក្រឡេកង់ខាងមុខផ្នែកខាងស្តាំ បន្តដំណើរទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នរងរបួស ។
ក្រោយពេលកើតហេតុ សម្ថកិច្ចជំនាញបានចុះវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕
មតិយោបល់