ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្តគ្រឿង បានបើកបុកបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹងនៅកន្លែងកើតហេតុ ហើយរថយន្តបង្កបានរត់គេចបាត់ស្រមោល។ ហេតុករណ៍នេះ បានកើតទ្បើងកាលវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្រោយវត្តមហាមន្ត្រី តាមផ្លូវ១៧៣កែងផ្លូវ១៩៣ ស្ថិតនៅភូមិ៣ សង្កាត់អូឡាំពពិក ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ មាសសាឯម វីនីយ៉ា ភេទប្រុស អាយុ២៧ឆ្នាំមុខរបរ មន្ត្រីនគរបាល បានរងរបួសក្បាលពីក្រោយកកឈាម ក្នុងខួរក្បាល ត្រូវរថយន្តសង្គ្រោះឯកជន ដឹកយកមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ដើម្បីសង្គ្រោះ។
តាមសមត្ថកិច្ចបានឲ្យដឹងថា អំទ្បុងពេលជនរងគ្រោះ ជិះម៉ូតូ ដើម្បីបំពេញការងារល្បាត ចាប់ពីម៉ោង៩ទៅ១២ កណ្ដាលអធ្រាត្រ តាមបណ្ដាលផ្លូវ១៧៣ ក្នុងទិសដៅពីត្បូងមកជើង ស្រាប់តែមានរថយន្ត១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បើកស្របទិសគ្នា មកបុកម៉ូតូនគរបាល ចំពីខាងក្រោយ បណ្ដាល ដួលបោកក្បាលសន្លប់ស្ដូកស្ដឹង នៅកណ្ដាលផ្លូវ ចំណែករថយន្ត បន្តដំណើររត់គេចខ្លួនបាត់ស្រមោល ក្រោយមកក៏មានរថយន្តសង្គ្រោះ ឯកជនដឹកយកមកមន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះតែម្ដង៕
មតិយោបល់