ព័ត៌មានជាតិ

ជនសង្ស័យពីរនាក់ ធ្វើសកម្មភាពឆក់មិនបានស្រេច ត្រូវនគរបាលក្រុងខេមរភូមិន្ទឃាត់ខ្លួន

កោះកុង: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី ស្ថិតនៅក្នុងភូមិ០១ សង្កាត់ស្មាច់មានជ័យ មានករណីឆក់មិនបានសម្រេច បង្កឡើងដោយជនសង្ស័យ០២នាក់ ។

១.ឈ្មោះ ញ៉ាញ់ សុជាតិ ភេទប្រុស អាយុ ២១ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូនអីវ៉ាន់ ។ មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ជា សាម៉ីឌី ភេទប្រុស អាយុ ២២ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូនអីវ៉ាន់ មានទីលំនៅភូមិសាមគ្គី សង្កាត់ចោមចៅ ខណ្ឌចោមចៅ រាជធានីភ្នំពេញ ។ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៃអធិការដ្ឋាន ក្រុងខេមរភូមិន្ទដេញ និងឃាត់ខ្លួនបាននៅចំណុចផ្លូវបំបែកទៅអូរស្រីស្រណោះ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ វេលាម៉ោង ១៨និង៣០នាទីនាថ្ងៃខែឆ្នាំដដែល ។

វត្ថុតាង៖ ដកហូតម៉ូតូមួយគ្រឿងម៉ាក suzuki nex ពណ៌ស ស្លាកលេខ ភ្នំពេញ 1iv 6718 ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគបាលក្រុងកំពុងកសាងសុំរឿង បញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់