ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គីសនី​ ឆេះបង្គោលភ្លើងមួយ នៅខណ្ឌទួលគោក បង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ:​ ករណីអគ្គិភ័យមួយ បង្កការភ្ញាក់ផ្អើលទាំងយប់ ដោយសារឆ្លងចរន្តអគ្គីសនី​ ឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ​ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម​ កែងនិងផ្លូវ២៦៥​ ក្នុងសង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក​។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញមានបែកផ្កាភ្លើងបន្តិចបន្តួចទេ​ ចំពេលមេឃកំពុងភ្លៀងតិចៗ​ មួយសន្ទុះក៏ស្រាប់តែបង្កជាអណ្ដាតភ្លើងខ្លាំងតែម្ដង​ ភ្លាមៗនោះប្រជាពលរដ្ឋ​ ដែលឃើញហេតុការណ៍​ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ ចុះមកជួយអន្តរាគមន៍​ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ​ អស់មួយគ្រឿង​ បានរលត់ទាំងស្រុង​ នៅវេលាម៉ោង៩ និង១៥នាទី​ យប់ថ្ងែទី២២​ ខែកញ្ញា​ ឆ្នាំ២០១៨។

ក្រោយពេលកើតហេតុខាង​ E.D.C បានមកដល់និងធ្វើការជុសជុល ខ្សែភ្លើងឡើងវិញ​ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ភ្លើងជាធម្មតាវិញ៕

មតិយោបល់