ព័ត៌មានសុខភាព

កុំគិតថារមៀតជាគ្រឿងទេសធម្មតាឲ្យសោះ តាមពិតវាមានសមត្ថភាពព្យាបាលជំងឺ៦មុខ

រមៀត គឺជាគ្រឿងទេស ដែលគេពេញនិយមប្រើប្រាស់សម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនទាន់ដឹងទេថា រមៀត ជាឱសថថែទាំសុខភាពអស្ចារ្យបំផុត។ ជាពិសេសរមៀតមានផ្ទុកភ្នាក់ងារប្រឆាំងនឹងពពួកបាក់តេរី និងប្រឆាំងការរលាកពីធម្មជាតិ ដែលអាចព្យាបាលជំងឺទូទៅជាច្រើន។

លើសពីនេះ វាសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ជាតិកាល់ស្យូម ប៉ូតាស្យូម វីតាមីន C ម៉ាញ៉េស្យូម… ដែលរាងកាយត្រូវការជាចាំបាច់។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួននៃរមៀត៖

១.បង្កើនការរំលាយអាហារ
រមៀត អាចជួយជំរុញដល់ការផលិតសារធាតុរាវដើម្បីរំលាយអាហារ ដូច្នេះធ្វើឲ្យក្រពះមិនសូវទទួលបន្ទុកធ្ងន់ឡើយ។ លើសពីនេះវាគាំទ្រដល់ដំណើរការរំលាយអាហារទូទៅ ដែលជាមុខងារមួយក្នុងចំណោមមុខងារសំខាន់បំផុតរបស់រាងកាយ។

២.បំបាត់ការឈឺចាប់
សារធាតុប្រឆាំងនឹងការរលាកនៅក្នុងរមៀត អាចជួយកាត់បន្ថយប្រភេទនៃការរលាកផ្សេងៗ រួមទាំងក្រពះ ពោះវៀន ហើយវាអាចជួយព្យាបាលការឈឺចាប់ក្រពះយ៉ាងមានប្រសិទ្ធភាព។

៣.ព្យាបាលជំងឺរាគ
សមត្ថភាពមួយទៀតនៃរមៀត គឺអាចកម្ចាត់បាក់តេរី និងអតិសុខុមប្រាណ ដែលអាចបណ្តោលឲ្យមានជំងឺរាគរូស។ អ្នកអាចប្រើរមៀត ដើម្បីបញ្ឈប់ជំងឺរាគរូស និងភាពអស់កម្លាំង។

៤.កាត់បន្ថយបញ្ហារលាកក្រពះ
រមៀតមានតួនាទីក្នុងការបន្សាបជាតិអាស៊ីតក្នុងក្រពះ ដូច្នេះវាអាចការពារជំងឺដូចជាចាល់ជាតិអាស៊ីត រលាកក្រពះ និងក្រហាយទ្រូង។ រមៀតអាចជួយឲ្យក្រពះដំណើរការបានល្អ។

៥.កាត់បន្ថយបញ្ហាចង្អោរ
អ្នកគ្រាន់តែបន្ថែមម្សៅរមៀតបន្តិច ចូលទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ វានឹងក្លាយទៅជាឱសថដ៏ល្អបំផុតក្នុងការជួយឲ្យអ្នកជៀសផុតពីបញ្ហាក្អួតចង្អោរបាន។

៦.បង្ការជំងឺមហារីក
រមៀតមានផ្ទុកសារធាតុ phytonutrients ដែលជាសារធាតុប្រឆាំងនឹងជំងឺមហារីក ជាពិសេសមហារីកពោះវៀនធំ និងមហារីកក្រពះ៕

មតិយោបល់