ព័ត៌មានជាតិ

បងធំ២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន!

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១និង០៥នាទី កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកបានឃាត់ខ្លួន បងធំប្រចាំភូមិ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវ២២៦ហ្សេត និងផ្លូវ២២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពួកគេទាំង២នាក់នេះជាមុខសញ្ញាបងធំប្រចាំភូមិ ដែលមានដាវគម្រាមគេឯងក្នុងភូមិ រួមទាំងប្រើប្រាស់គ្រឿងញៀនផងដែ ក្នុងនោះមាន៖
១.ឈ្មោះ ស៊ិន ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំ
២.ឈ្មោះ សន ណាហ្សា ភេទប្រុស អាយុ២៤ឆ្នាំ

បច្ចុប្បន្ន ពួកគេទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់