ប៉ៃលិនៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេធំក្នុងកម្រិតពី ៧០-៨០ មម ក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្កជាជំនន់ទឹកភ្លៀងលិចផ្លូវប្រមាណ៨០ម និងផ្ទះប្រជាពលរដ្ឋ ចំនួន២៣ខ្នង នៅក្នុងឃុំសាលាក្រៅ និងឃុំអូរអណ្តូង។
ការជន់លិចនេះ មានរយៈពេលប្រមាណ២ម៉ោង ហើយមកដល់វេលាយប់ម៉ោង៨និង៣០នាទីយប់នេះ ទឹកបានស្រកចុះវិញជាបណ្តើរៗហើយ៕
មតិយោបល់