កំពង់ចាមៈ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មានករណីបុរសម្នាក់បាត់ចេញផ្ទះ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិពង្រ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ ជ្រិន ចាន់នី ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពង្រ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ឪពុកឈ្មោះលី ញក់ ភេទប្រុស អាយុ ៦៧ ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា។
ផិនភាគ៖ ស្លៀកសំលៀកបំពាក់អាវ ពណ៌ទឹកប៊ិចដៃខ្លី ខោពណ៌ទឹកប៊ិចជើងខ្លី (ឈុតកីឡា) ជិះកង់តួស្រី បែកកន្ត្រក់។
មូលហេតុ៖ ខឹងបងស្តីបន្ទោស៕
មតិយោបល់