ព័ត៌មានអន្តរជាតិ

អាមេរិក-ចិន បង្កើនការគំរាមកំហែងធ្ងន់ៗ ដាក់គ្នាទៅវិញទៅមក ជុំវិញការធ្វើពាណិជ្ជកម្ម

ចិនៈ នៅថ្ងៃច័ន្ទនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងប៉េកាំង បានដាក់ពន្ធថ្មីបន្ថែមលើទំនិញរបស់គ្នាទៅវិញទៅមក ខណៈដែលប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ហាក់ពុំបង្ហាញសញ្ញាថមថយនៃជម្លោះពាណិជ្ជកម្មរវាងគ្នាបន្តិចសោះ ដែលបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុសកល មានភាពច្របូកច្របល់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

ក្រុមប្រឹក្សារដ្ឋចិន បានចេញផ្សាយអត្ថបទមួយនិយាយថា អាមេរិក បានចាប់ផ្តើមនូវជម្លោះពាណិជ្ជកម្ម ជាមួយចិន ដោយគ្មានភាពអៀនខ្មាស់ ដើម្បីការការពារនិយម និងការគ្រប់គ្រងអំណាចសេដ្ឋកិច្ច រួមទាំងបានធ្វើការចោទប្រកាន់មិនពិត ប្រឆាំងនឹងបណ្ដាប្រទេសនានា និងក្នុងតំបន់ ដោយការបំភិតបំភ័យប្រទេសដទៃ ជាពិសេសគឺប្រទេសចិន តាមរយៈវិធានការសេដ្ឋកិច្ចដូចជាការដាក់សម្ពាធ និងទណ្ឌកម្មជាដើម។

ថ្មីៗនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដំទ្បើងពន្ធលើទំនិញនាំចូលពីចិន មានទំហំទឹកប្រាក់ ២០០ ពាន់លានដុល្លារ ដែលធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំង បានឆ្លើយតបទៅវិញ ដោយការដំទ្បើងពន្ធទៅលើផលិតផលអាមេរិកចំនួន ៦០ ពាន់លានដុល្លារ។

ជាលទ្ធផលនៃជម្លោះនេះ បានធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងភាគីទាំងពីរ កាន់តែមានភាពតានតឹងខ្លាំងទ្បើង ក្នុងរយៈពេលចុងក្រោយនេះ»៕

មតិយោបល់