បន្ទាយមានជ័យៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅព្រឹកទី២៤ ខែកញ្ញា ឆ្នាំ ២០១៨ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យទំនិញដែលជាផលិតផលម្ហូបអាហារនៅផ្សារចក្រី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ក្នុងសកម្មភាពនេះ សមត្ថកិច្ចបានធ្វើការដកហូតទំនិញ ដូចជា ស្ករគ្រាប់ ប័រ និងទឹកក្រូច ដែលហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៦១.៧៥ គីឡូក្រាម យកមករក្សាទុករងចាំការដុតកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ៕
មតិយោបល់