ព័ត៌មានជាតិ

សាហាវណាស់! គំនុំក្នុងគ្រួសារ វាយសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំរួចរុញសពទម្លាក់ទឹកស្រះដើម្បីបំបាត់ភស្តុតាង!

កំពង់ចាមៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពវាយនិងច្របាច់.កក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំ បណ្តាលឲ្យស្លាប់ហើយរុញទម្លាក់ចូលក្នុងស្រះទឹក ដោយសារតែខឹងនឹងក្មេងស្រីរងគ្រោះជេរមកលើខ្លួន និងគំនុំគំគួនក្នុងគ្រួសារ។

ករណីនេះកើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិកោះ​ប្រាក់ ​ឃុំ​កោះ​ទន្ទឹម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យមានឈ្មោះ គី​ម សុខ​រស់ ហៅ​វ៉ូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា បានធ្វើសកម្មភាពយកកំណាត់ឈើវាយសំពងលើមុខក្មេងរងគ្រោះហើយច្របាច់.កបន្ថែម រុញរួចទម្លាក់ចូលក្នុងទឹកស្រះ ក្រោយពីខឹងនឹងក្មេងស្រីជនរងគ្រោះឈ្មោះធូ សុ​ជាតិ អាយុ​៥​ឆ្នាំ បានជរប្រមាថមកលើខ្លួន បូករួមទាំងគំនុំក្នុងគ្រួសារនោះផង ទើបឈានទៅដល់ការសម្លាប់ក្មេងស្រីរងគ្រោះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់