អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចបញ្ចប់កិច្ចសន្យាក្នុងគម្រោងម៉ៅការអគារពាណិជ្ជកម្មជាមួយក្រុមហ៊ុន KMB និងកំពុងត្រៀមទទួលដេញថ្លៃឲ្យក្រុមហ៊ុនផ្សេងវិញ

 

(ភ្នំពេញ)៖ ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយ កាលពីយប់ថ្ងៃទី១៤ ខែមិថុនា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទៅកាន់តំបន់ទីតាំងគម្រោងអភិវឌ្ឍន៍ទីក្រុងរណប Poipet Satellite City ជាប់នឹងព្រំដែនថៃទាំងយប់ ដើម្បីត្រួតពិនិត្យបើកប្រាក់ជូនបងប្អូនកម្មករ ខណៈអ្នកម៉ៅការត្រូវបានអាជ្ញាធរឃាត់ខ្លួន។ យ៉ាងណាមិញ នៅពេលនេះរឿងរ៉ាវហាក់ត្រូវបានបញ្ចប់ហើយ ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា យល់ព្រមអហោសិកម្មឲ្យអ្នកម៉ៅការ និងបញ្ចប់កិច្ចសន្យាឈប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនម៉ៅការ KMB បន្តទៀត ដោយកំពុងតែត្រៀមទទួលដេញថ្លៃឲ្យក្រុមហ៊ុនផ្សេងវិញ ។

តាមផេកហ្វេបស៊ុកផ្លូវការរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះថា «ម្សិលមិញនេះខ្ញុំបាទនិងភរិយាបានសម្រេចចិត្តចេញលុយផ្ទាល់ខ្លួនបើកឲ្យកម្មករជំនួស ម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB)រួចរាល់ហើយ។ បន្ទាប់ពីការសួរនាំពីរឿងបើកលុយឲ្យកម្មករយឺតពេលនឹងមានបញ្ហាររឿងនេះកើតឡើង គាត់ឆ្លើយថា គឺដោយសារមានធុរៈបន្ទាន់ម្ដាយគាត់ឈឺ
ហើយគាត់ក៏ព្រមទទួលកំហុសគ្រប់យ៉ាង»។

អ្នកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា បន្តថា «ទោះពិតឬមិនពិត ខ្ញុំក៏មិនចង់ចងកម្មពារ ហើយក៏មិនចង់ឲ្យនណាម្នាក់បាត់បង់អនាគតដែរ អញ្ចឹងខ្ញុំនិងភរិយាខ្ញុំ សំរេចចិត្ត អហោសិកម្មឲ្យគាត់ ដើម្បីមានពេលកែរខ្លួន តែរាល់បញ្ហាផ្សេងៗចំពោះក្រុមហ៊ុន(KMB)នេះ ខ្ញុំមិនពាក់ព័ន្ធទទួលខុសត្រូវទៀតឡើយ»។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសង្កត់ធ្ងន់ថា «តែទោះជាយ៉ាងណាខ្ញុំ បានដកការងាពីក្រុមហ៊ុនម៉ៅការ(KMB)បញ្ឈប់ឲ្យធ្វើបន្ដហើយបញ្ចប់កិច្ចសន្យា ក្នុងគំរោងម៉ៅការអគាអាពាណិជ្ជទាំងអស់នោះចាប់ពីថ្ងៃនេះតទៅ ដោយមិនឲ្យក្រុមហ៊ុន(KMB)នេះបន្តធ្វើទៀតទេ។ ហើយនឹង ត្រៀមទទួលដេញថ្លៃឲ្យទៅក្រុមហ៊ុនផ្សេងវិញ»។

សូមរំលឹកផងដែរថា ថ្មីៗនេះផ្ទុះការតវ៉ាពីបងប្អូនកម្មករបំរើការងារឲ្យគម្រោងទីក្រុងរណប Poipet Satellite City របស់មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ថាមិនបានបើក លុយឲ្យកម្មករ។ ភ្លាមៗនោះ អ្នកគ្រប់គ្រងនៅគម្រោងទីក្រុងរណបរបស់អ្នកឧកញ៉ា បានស្វែងរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដែលម៉ៅការសាងសង់ ដើម្បីមកទទួលខុសត្រូវ។

គម្រោងសាងសង់ទីក្រុងរណប របស់អ្នកឧកញ៉ា មានផ្ទៃដីទំហំរហូតជិត ៤០០០ហិចតានោះ បានម៉ៅការទៅឲ្យក្រុមហ៊ុន KMB សាងសង់អាគាពាណិជ្ជកម្មគ្រោង ៣០អាគារ មានដូចជា៖ កាស៉ីណូ សណ្ឋាគារ រីសត ខុនដូ និងអាគារពាណិជ្ជកម្មជាច្រើនទៀត៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *