ភ្នំពេញៈ ដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) បានបន្ថែមម៉ោងធ្វើការពីម៉ោង៨ព្រឹក ដល់ម៉ោង១០យប់ ចំនួន៦ទីតាំងមាន ៖ ទីតាំងមណ្ឌលចំការដូង បឹងស្នោ ជ្រោយចង្វា បឹងបៃតង និងឬស្សីកែវ និងមាននៅទីតាំងកំពង់ផែភ្នំពេញ ដោយបានបញ្ជូនរថយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ចល័ត ចំនួន២គ្រឿង។
ជាលទ្ធផលមានរថយន្ត ដែលបានមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) នៅមណ្ឌលឆៀកទាំង៥ ខាងលើ បានចំនួន ៩៨៨ គ្រឿង ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច និងពីម៉ោង៥ល្ងាចដល់១០យប់ មិនមានរថយន្តមកឡើយ។
សម្រាប់ទីតាំងនៅកំពុងផែភ្នំពេញ រថយន្តបានមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) សរុបស្ថិតិចំនួន ៧គ្រឿង ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច និងពីម៉ោង៥ល្ងាចដល់១០យប់ មានចំនួនសូន្យគ្រឿង។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងម្ចាស់យានយន្តទាំងអស់ អាចយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) នៅទីតាំងខាងលើតាមកាលកំណត់។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា!!!




មតិយោបល់