ព័ត៌មានជាតិ

មន្ត្រីចូលនិវត្តន៍ម្នាក់ មានជំងឺប្រចាំកាយផង ថ្ងៃនេះទទួលការយកចិត្តទុកដាក់ពីអាជ្ញាធរ

ព្រៃវែង:លោកអភិបាល នៃគណ:អភិបាលស្រុក ពារាំង បានដឹកនាំ លោកអធិការ អធិការង នគរបាលស្រុក មេបញ្ជាការ បញ្ជាការរង ផ្នែកសឹករងស្រុក លោកនាយ-នាយរងប៉ុស្តិ៍ មន្ត្រីនគរបាល ចុះសួរសុខទុក្ខ លោក ទេស ថុល អតីត:អធិការរងទទួលសេនាធិការ ជាមន្ត្រីចូលនិវត្តន៍ ហើយមានជំងឺប្រចាំកាយ នៅគេហដ្ឋាន ក្នុងភូមិត្រកៀត ឃុំរកា ស្រុកពារាំង ជាមួយគ្នា ដែរលោកអភិបាលស្រុកបាននាំយកអំណោយ បានមកពីបងប្អូន កងកម្លាំង ដែលជាមិត្តរួមការងារ ក្នុងនោះមាន ទឹកត្រី១យួរ កន្ទេល១ ភួយ១ មុង១ ទឹកស៊ីអ៉ីវ១យួរ មី១កេះ ទឹកដោះគៅឆៅ២យួរ បំពង់ទឹកក្តៅ១ អង្ករ២៥Kg និងថវិកាលោកអភិបាល ១០០.០០០ រៀល ថវិកាអធិការដ្ឋាននគរបាលស្រុក ២១០,០០០ ម៉ឺន សរុប ៣១០,០០០ រៀល។

ជាមួយគ្នានោះដែរលោកអភិបាល នៃគណ:អភិបាលស្រុក បានធ្ចើការផ្តាំផ្ញើរ លោក ទេស ថុល អតីត:អធិការ រង ទទួលសេនាធិការ ជាមន្ត្រីចូលនិវត្តន៍ សូមថែទាំសុខភាព និងមានការប្រុងប្រយត្ន័ ពិសារចំណីអាហា ត្រូវពិសាថ្នាំតាមវិជ្ជបញ្ជាពេទ្យឲ្យបានទៀងទាត់៕

photo_2016-05-14_16-00-30 (2) photo_2016-05-14_16-00-30 photo_2016-05-14_16-00-31 (2) photo_2016-05-14_16-00-31 (3) photo_2016-05-14_16-00-31 photo_2016-05-14_16-00-32

មតិយោបល់