គន្លឹះងាយៗដែលនឹងជួយបង្កើនចំនួនតួមេជីវិតបានច្រើនដល់ទៅ 65 ភាគរយសម្រាប់បុរសៗ ដោយគ្រាន់តែបរិភោគអាហារឱ្យបានត្រឹមត្រូវប៉ុណ្ណោះ។ ការមានកូន គឺជារឿងមួយនៅក្នុងបច្ច័យសំខាន់ជាច្រើនដែលជួយបំពេញបន្ថែមឱ្យជីវិតគ្រួសារកាន់តែសម្បូរបែបឡើង តែមិនមែនគ្រប់ក្រុមគ្រួសារចេះតែសមបំណងក្នុងរឿងនេះយ៉ាងងាយៗនោះទេ មូលហេតុមួយគឺបណ្តាលមកពីភាពមិនឥតខ្ចោះខាងផ្នែករាងកាយរបស់បុរសៗទាំងឡាយដែលមិនអាចផលិតតួមេជីវិតឱ្យបានច្រើនគ្រប់គ្រាន់ ទើបធ្វើឱ្យឱកាសក្នុងការមានកូនថយចុះទៅតាមនោះដែរ។ អ្នកណាដែលកំពុងជួបនឹងបញ្ហានេះ មិនគួរខកខានក្នុងការអានគន្លឹះល្អៗក្នុងអត្ថបទនេះឡើយ។គន្លឹះដែលថានេះ ងាយបំផុត ព្រោះវាពាក់ព័ន្ធនឹងការញ៉ាំអាហារទាំងអស់ ដោយព្រឹត្តិប័ត្រផ្នែកគុណប្រយោជន៍ខាងអាហារបានបង្ហើបឱ្យដឹងពីលទ្ធផលនៃការវិភាគស្រាវជ្រាវមួយថា សារធាតិខ្លាញ់ អូមេហ្កាដែលមនុស្សជាច្រើនទទួលទានដើម្បីបំប៉នឆ្អឹង និងខួរក្បាលនោះ មានគុណសម្បត្តិក្នុងការជួយបង្កើនចំនួនតួមេជីវិតដល់បុរសៗបានទៀតផង។ របាយការណ៍នេះបានបញ្ជាក់ថែមទៀតថា…
មតិយោបល់