គន្លឹះងាយៗដែលនឹងជួយបង្កើនចំនួនតួមេជីវិតបានច្រើនដល់ទៅ 65 ភាគរយសម្រាប់បុរសៗ ដោយគ្រាន់តែបរិភោគអាហារឱ្យបានត្រឹមត្រូវប៉ុណ្ណោះ។
ការមានកូន គឺជារឿងមួយនៅក្នុងបច្ច័យសំខាន់ជាច្រើនដែលជួយបំពេញបន្ថែមឱ្យជីវិតគ្រួសារកាន់តែសម្បូរបែបឡើង តែមិនមែនគ្រប់ក្រុមគ្រួសារចេះតែសមបំណងក្នុងរឿងនេះយ៉ាងងាយៗនោះទេ មូលហេតុមួយគឺបណ្តាលមកពីភាពមិនឥតខ្ចោះខាងផ្នែករាងកាយរបស់បុរសៗទាំងឡាយដែលមិនអាចផលិតតួមេជីវិតឱ្យបានច្រើនគ្រប់គ្រាន់ ទើបធ្វើឱ្យឱកាសក្នុងការមានកូនថយចុះទៅតាមនោះដែរ។
អ្នកណាដែលកំពុងជួបនឹងបញ្ហានេះ មិនគួរខកខានក្នុងការអានគន្លឹះល្អៗក្នុងអត្ថបទនេះឡើយ។គន្លឹះដែលថានេះ ងាយបំផុត ព្រោះវាពាក់ព័ន្ធនឹងការញ៉ាំអាហារទាំងអស់ ដោយព្រឹត្តិប័ត្រផ្នែកគុណប្រយោជន៍ខាងអាហារបានបង្ហើបឱ្យដឹងពីលទ្ធផលនៃការវិភាគស្រាវជ្រាវមួយថា សារធាតិខ្លាញ់ អូមេហ្កាដែលមនុស្សជាច្រើនទទួលទានដើម្បីបំប៉នឆ្អឹង និងខួរក្បាលនោះ មានគុណសម្បត្តិក្នុងការជួយបង្កើនចំនួនតួមេជីវិតដល់បុរសៗបានទៀតផង។ របាយការណ៍នេះបានបញ្ជាក់ថែមទៀតថា សារធាតុខ្លាញ់អូមេហ្កាដែលមាននៅក្នុងសាច់ត្រីសមុទ្រទាំងឡាយ មិនថាតែត្រីសាល់ម៉ុន ឬត្រីធូណានោះទេ បានជួយបង្កើនបរិមាណតួមេជីវិតដល់បុរសយ៉ាងច្រើនដល់ទៅ 65 ភាគរយឯណោះ និងថែមទាំងផ្តល់នូវលទ្ធផលសឹងតែភ្លាមៗបន្ទាប់ពីបរិភោគចូលទៅហើយទៀតផង ដូចជា បើញ៉ាំអាហារទាំងនេះនៅពេលថ្ងៃត្រង់ និងពេលល្ងាចនោះ ធានាថាតួមេជីវិតរបស់អ្នកនឹងកើនឡើងភ្លាមនៅក្នុងយប់នោះ ត្រៀមនឹងប្រតិបត្តិភារកិច្ចបានភ្លាមតែម្តង ក្រៅពីនេះត្រីប្លាធូនៅជួយបង្កើនភាពរឹងប៉ឹងដល់តួមេជីវិតរបស់អ្នកទៀតផង។
យ៉ាងណាក៏ដោយតាមរបាយការណ៍វិភាគមួយនេះនៅបានបញ្ជាក់ប្រាប់អំពីអាហារដែលហុចផលមិនល្អដល់តួមេជីវិតទៀតផង នោះគឺបណ្តាសាច់សត្វកែច្នៃទាំងឡាយ ព្រោះនៅក្នុងអាហារដែលថានេះមានសារធាតុច្រើនប្រភេទដែលធ្វើឱ្យតួមេជីវិតនៅក្នុងខ្លួនអ្នកចុះទន់ខ្សោយ ទើបធ្វើឱ្យឱកាស់ក្នុងការមានកូនរបស់អ្នកថយចុះដែរ ដូច្នេះបើសឹនជាចង់មានកូន ក៏ចៀសវាងពីអាហារពពួកសាច់ក្រក សាច់ប៉ាតេឬសាច់កែច្នៃផ្សេងៗខ្លះផង។
បានដឹងបែបនេះហើយ អ្នកណាដែលកំពុងតែចង់មានទាយាទឆាប់ៗនោះ សូមសាកល្បងងាកមកញ៉ាំអាហារដូចខាងលើនេះទៅមើល៍ ក្រែងលោឆាប់បានកូនសមតាមបំណង៕
មតិយោបល់