ព័ត៌មានជាតិ

បុរសម្នាក់ ផ្ទុះហិង្សាទៅលើប្រពន្ធ បណ្តាលឲ្យរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ: កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយបុរសម្នាក់បានផ្ទុះហិង្សាវាយនិងច្របាច់.កទៅលើប្រពន្ធ បណ្តាលឲ្យរបួសធ្ងន់ នៅចំណុចភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កន សុខនីម ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្ដុកជ្រៃ ឃុំតាំងសំរោង បានដើរចូលមកក្នុងផ្ទះបាយរបស់ឈ្មោះ ជិន ស្រីម៉ៅ ភេទស្រី អាយុ២៣ឆ្នាំ ខណ:ដែលឈ្មោះ ជិន ស្រីម៉ៅ កំពុងស្ថិតនៅក្នុងផ្ទះបាយតែម្នាក់ឯងហើយជនសង្ស័យបានដាល់វាយ និងច្របាច់.ក បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់។ រីឯឈ្មោះ កន សុខនីម បានគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច។ លុះមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ទើបកម្លាំងសមត្ថកិច្ចធ្វើឃាត់ខ្លួនបាន និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់តែម្តង៕

មតិយោបល់