ព័ត៌មានជាតិ

ខឹងប្រពន្ធនិយាយទូរស័ព្ទជាមួយប្រុសក្មេងបុរសជាប្តីយកសាំងមួយស្បោងគុបលេីប្រពន្ធរួចដុតទាំងរស់

(ស្ទឹងត្រែង):ដោយសារតែភ្លេីងប្រច័ណ្ឌបុរសជាប្តីបានយកសាំកន្លះលិត្រច្រកក្នុងស្បោងគុបលេីស្ត្រីជាប្រពន្ធរបស់ខ្លួនរួចកេះដែកេះដុតបណ្តាលឲ្យឆេះរោលពេញខ្លួនត្រូវបញ្ជូនមកមន្ទីពែទ្យបង្អែកខេត្តភ្លាមៗ។ចំណែកឯជនសង្ស័យក្រោយពីបង្ករឿងរួចរូបគេក៍មិនបានរត់គេចទៅណាដែរភ្លាមនោះថៅកែឡឥតបានខលទូរស័ព្ទទៅសមត្ថកិច្ចដេីម្បីធ្វេីការឃាត់ខ្លួនភ្លាមៗផងដែរ។
ហេតុការនេះបានកេីតឡេីងកាលពីវេលាម៉ោងប្រម៉ាណជា09:20នាទី ព្រឹកថ្ងៃទី27 ខែមីនា ឆ្នាំ2016 ត្រង់ចំណុចក្នុងឡឥតដែង ភារម្យ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បេីតាមចម្លេីយសារភាពរបស់បុរសជាប្តីបានសារភាពថា:ខ្លួនពិតជាបានយកសាំចំនួនកន្លះលិត្យច្រកក្នុងស្បោងយកមកគុបដាក់ប្រពន្ធរួចដុតពិប្រកដ់មែនហេីយមូលហេតុដែលបណ្តាយឲ្យគាត់ធ្វេីបែបនេះព្រោះតែគាត់ប្រច័ណ្ឌនឹងប្រពន្ធដែលនិយាយទូរស័ព្ទជាមួយប្រុសក្មេងម្នាក់ឈ្មោះភា ដែលជាអ្នកធ្លាប់ធ្វេីការជាកម្មកឡឥតជាមួយគ្នានៅខេត្តកំពង់ធំ ហេីយការនិយាយនេះមិនមែនតែមួយលេីកទេ គឺច្រេីនដង ច្រេីនថ្ងៃមកហេីយដល់ថ្ងៃកេីហេតុបុរសជាប្តីបានយកទូរស័ព្ទដែលបានថតសម្លេងរបស់ប្រពន្ធនិយាយជាមួយប្រុសក្មេងនោះយកមកស្តាប់ ក្រោយមករូបគាត់ក៍បានផ្ទុះកំហឹងបន្ទាប់មកក៍បានព្រប្រិត្តរឿងបែបនោះតែម្តងទៅ។
សមត្ថកិច្ចបន្តថា:ជនសង្ស័យឈ្មោះ ផេង វិចិត្យ អាយុ35ឆ្នាំ មានស្រុកកំណេីតនៅភូមិខ្សាច់ប្រឆេះកណ្តាល ស្រុកក្រូចឆ្មា ខេត្តត្បូងឃុំ ចំណែកឯជនរងគ្រោះឈ្មោះ ចៅ ហ៊ាន អាយុ34ឆ្នាំ មានស្រុកកំណេីតនៅ ភូមិចំបក់ឬស្សីកែ ស្រុកព្រៃប្រសប់ ខេត្តក្រចេះ ហេីយបច្ចុប្បន្ន អ្នកទាំងពីរបានមកធ្វេីការជាកម្មកឡឥត របស់ថៅកែម្នាក់ឈ្មោះ ដែន ភារម្យ ហៅតាឡុម ដែលមានទីតាំងស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពែទ្យបង្អែកខេត្ត ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកអធិការក្រុងដេីម្បីធ្វេីការសាកសួរបន្ថែមព្រមទាំងកសាងសំុណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាកាដាក់ទោសទៅតាមនិតិវិធីច្បាប់។

   
    
   

មតិយោបល់