ភ្នំពេញៈ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទី ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខដឹកនាំផ្ទាល់ដោយលោកវរ:សេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចុះបង្រ្កាបករណីជួញដូរខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចបន្ទប់ជួលជាន់ទី៣ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតបានក្រាមព៌ណសសង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ធំនិង០១កញ្ចប់តូច ជញ្ជីងថ្លឹងចំនួន ០១ គ្រាប់កាំភ្លើងចំនួន១៦គ្រាប់ ថង់ផ្លាស្ទិកសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ប្រុសម្នាក់ (សង្ស័យជាសង្សារ)បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់