ព័ត៌មានជាតិ

​លួច​ម៉ូតូគេបានជិះគេចខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ!

ក្រចេះ: ​សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាដៃដល់ក្នុងអំពើលួចម៉ូត១គ្រឿងនៅស្រុកស្នួល។

ជនសង្ស័យឈ្មោះ ប៉ិច អាន អាយុ៤៣ឆ្នាំ រស់នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល បានចាប់ខ្លួនបន្ទាប់ពីជននេះបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងមិនបានសម្រេច។ នគរបាលព្រហ្មទណ្ឌស្រុកស្នួលបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៥ កញ្ញា ជនសង្ស័យបានធ្វើសកម្មភាពគាស់សោរផ្ទះរបស់ស្រ្តីរងគ្រោះនៅផ្ទះចម្ការមួយកន្លែង ស្ថិតនៅឃុំស្នួល ស្រុកស្នួល។ ជនសង្ស័យបានធ្វើសកម្មភាពលួចយកលុយបានចំនួន២០ម៉ឺនរៀល ព្រមទាំងបានលួចយកបានម៉ូតូ១គ្រឿងទៀតផង។

ក្រោយពីធ្វើសកម្មភាពជននេះបានជិះម៉ូតូមួយគ្រឿងដែលលួចបានដើម្បីគេចខ្លួន តែក៏ត្រូវនគរបាលស្រុកស្នួល តាមប្រម៉ាញ់ចាប់បានមកវិញភ្លាមៗ នៅឃស្រែចារ ស្រុកស្នួល៕

មតិយោបល់