ព័ត៌មានជាតិ

Lexus RX 300គ្មានផ្លាកលេខបុកប៉ះម៉ូតូបន្តបុកប៉ះបង្គោលភ្លើងនិងតូបលក់ទឹកកករងរបួសស្ត្រីម្នាក់

ព្រះសីហនុ: ពលរដ្ឋផ្ញើររូបភាពមកនិងប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍កាលពីម៉ោងជាង២ រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៥ ខែឧសភា២០១៩ បណ្តាលឲ្យស្ត្រីម្នាក់រងរបួស។
តាមប្រភពដដែលបន្តថា រថយន្តLexus RX 300មួយគ្រឿងគ្មានផ្លាកលេខបើកបរដោយបុរសជនជាតិខ្មែរមិនស្គាល់ឈ្មោះ
ដំបូងបើកបុកប៉ះម៉ូតូមួយគ្រឿងនៅក្បែរហាង lucky Nightរួចបន្តបុកប៉ះបង្គោលភ្លើងនិងតូបលក់ទឹកកកមួយកន្លែង
នៅកែងផ្សារលើ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង៕

មតិយោបល់