ព័ត៌មានជាតិ

សាហាវណាស់! រន្ទះបាញ់ ផ្ដាច់ជីវិតមួយគ្រួសារ នៅខេត្តកំពង់ធំ

កំពង់ធំ: មានករណីរន្ទះបាញ់ បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ ប្ដីប្រពន្ធនិងកូន កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ជនរងគ្រោះទី១.ឈ្មោះ ឆូយ ឡែន ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាប្ដី ២-ឈ្មោះ ជា សុខហ៊ន់ អាយុ២៧ ជាប្រពន្ធ និង៣-ឈ្មោះ លេងឆេងលៀក ភេទ ប្រុស អាយុ៣ឆ្នាំ អ្នកទាំងបីរស់នៅភូមិឃុំកើតហេតុ។

មូលហេតុ៖ ជនរងគ្រោះ បាននាំគ្នាទៅដាំដំឡូង នៅចម្ការរបស់ខ្លួន នៅចំណុចតំបន់ ចង្រ្កានដែក ដោយមានភ្លៀង លាយឡំខ្យល់ បាននាំកូនទៅជ្រកក្រោមដើមស្វាយ បណ្ដាលឲ្យរន្ទះបាញ់ស្លាប់នៅនឹងកន្លែងតែម្ដង៕

មតិយោបល់