ព័ត៌មានជាតិ

បុរសម្នាក់ ផឹកស្រវឹងចុះមុជទឹកស្រះ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំៈ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចេក ជ ភេទប្រុស អាយុ៣៥ឆ្នាំ

ចំណែកមូលហេតុបណ្តាលមកពី ស្រវឹងស្រាចុះមុជទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យសពដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់