ភ្នំពេញៈ គូស្នេហាសង្សារវ័យក្មេងមួយគូចិត្តឆេវឆាវខ្វះការអត់ធ្មត់ ខ្វះការយល់យោគអធ្យាស្រ័យឲ្យគ្នា ក្រោយពីការផឹកស៊ីស្រវឹង ជិះម៉ូតូឌុបបណ្តើរគ្នា ទាស់សម្តីគ្នាបណ្តើរ រហូតដល់ខាងប្រុសទប់អារម្មណ៍មិនបាន បានចុះវាយមួយប្រ៉ាវបណ្តាលឲ្យខ្ទេចម៉ូតូកូនទាមួយគ្រឿង។ ហេតុការណ៍ខាងលើរនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គូស្នេហាវ័យក្មេងខាងលើខណៈដែលកំពុងឈ្លោះគ្នាក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នាំទៅសាកសួរទាំង២នាក់និងឲ្យនិយាយដោះស្រាយគ្នាដោយសន្តិវិធី។ គូស្នេហ៍សង្សារមួយគូខាងលើមិនត្រូវបានប្រាប់បង្ហាញឲ្យស្គាល់ឈ្មោះឡើយ។…
មតិយោបល់