ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបើកលឿនបុកគោយន្តនិងកិនអ្នកបើក ស្លាប់នៅនឹងកន្លែង!..

កណ្តាល: ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២១ស្ថិតនៅក្នុងភូមិ ព្រែកតាកេរ ឃុំកោះធំ.ខ. ស្រុកកោះធំ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តបុកគោយន្តកន្រ្តៃ បណ្ដាលឲ្យស្លាប់បុរសម្នាក់នៅកន្លែង។

ជនរងគ្រោះបើកបរគោយន្តកន្រ្តៃ ឈ្មោះ សៅ យ៉ុង ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្លឹកបន្ទំខាងត្បូង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ បើកបរគោយន្តកន្រ្តៃ ម៉ាកKubota ពណ៌ក្រហម អត់ស្លាកលេខ បើកបរមានទិសដៅពីជើងទៅត្បូង(ស្លាប់) ត្រូវរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-5662 បើកបរមានទិសដៅស្របគ្នា បុករុញគោយន្តកន្ត្រៃពីក្រោយ ហើយធ្លាក់អ្នកបើកបរត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ។ អ្នកបើកបររថយន្តឈ្មោះ សុក នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បើកបរ មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

ចំពោះករណីនេះ កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែង កើតហេតុ ធ្វើការវាស់វែងរួចយកមធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនិតិវិធី។ ចំណែកសាកសព យើងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃ
ណី៕

មតិយោបល់