ព័ត៌មានជាតិ

ធ្ងន់.កហើយពេលនេះ! រថយន្តស៊ាំយ៉ុង ពន្លះគូទរថយន្តស៊េរីទំនើបឡង់គ្រឺស័រ​ ខ្ទេចយ៉ាងដំណំ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-9829 បានបុកជាមួយរថយន្តឡង់គ្រឺស័រ ពណ៌ស​ គ្មានស្លាកលេខ ចំពីក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ សំណាងល្អគ្មានអ្នករបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣៤-១៣៥ ភូមិបឹងត្រាច ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់