ព័ត៌មានជាតិ

​រថយន្តធុនត្រា បុកម៉ូតូ ស្លាប់បុរសម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

ព្រះវិហារ: កាលពីវេលាម៉ោង៦ល្ងាច ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៏កើតឡើង​ រវាងរថយន្ត និងម៉ូតូ នៅលើផ្លូវជាតិលេខ៦២ ចំណុចភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់​ក្រោយពេលសង្គ្រោះមកដល់មន្ទីរពេទ្យ។

​​​រថយន្តបង្ក​ម៉ាក ធុនត្រា ពណ៌ស ស្លាកលេខភ្នំពេញ 2T -8077​(តៃកុងរថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុក)។

ចំពោះករណីនេះ វត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានយកមករក្សាទុកនៅអធិការ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕​

មតិយោបល់